ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១២សហវ.សរ.អហក ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣

នារសៀលថ្ងៃចន្ទ០៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១២សហវ.សរ.អហក ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម សុខ រស់ អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង វត្តមានចូលរួមមាន លោក-លោកស្រី អភិបាល ឬតំណាងអភិបាលក្រុង/ស្រុកទាំង៨ , លោកតំណាងរតនាគារខេត្ត , លោកតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងលោក-លោកស្រីជាប្រធានគណនេយ្យរដ្ឋបាលខេត្ត និងក្រុង/ស្រុកទាំង៨

ព័ត៌មានទាក់ទង